30 C
Phnom Penh
ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 25, 2024
spot_img

កិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ភ្នំពេញថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃសុក្រ ៧ កើត ខែចេត្រ ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១ អង្គការជនពិការមានកិត្តិយសបានចូលសំដែង ការគួរសមជាមួយឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យរបស់ គណៈកម្មាធិការជាតិររៀបចំការបោះឆ្នោត (គជប) ។ ក្នុងជំនួបនោះមានអ្នកចូលរួមចំនួន ១៣នាក់ មានប្រុស ៨នាក់ និងស្រី៥នាក់ ។ ក្នុងនោះលោក ងិន សៅរ័ត្ន នាយកអង្គការជនពិការកម្ពុជាស្នើរសុំទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាន៤ចំនុច៖

  1. ការជ្រើសរើសជនពិការចូលបម្រើការងារ នៅគ.ជ.ប ស្របតាមអនុក្រឹត្យ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ រដ្ឋ២%។
  2. ស្នើសុំការបង្កលក្ខណៈងាយស្រួលដល់ជនពិការ គ្រប់ដំណើរការបោះឆ្នោត រាប់បញ្ចូលទាំងមុនពេល កំឡុងពេល និងក្រោយពេល (ជម្រាល ភាសាសញ្ញា ជាខ្សែសំលេង ក្តារព័ត៌មានទាប និងទីធ្លាក្នុងបន្ទប់បោះឆ្នោតធំទូលាយ … ជាដើម។
  3. ការធ្វើបរិយាប័ន្នជនពិការ ក្នុងគោលនយោបាយ គោលការណែនាំ និងផែនការយុទ្ធសាស្រ្ត របស់គ.ជ.ប ។
  4. ស្នើសុំកិច្ចសហការណ៍ ដើម្បីជួយជនពិការក្នុងកំឡុងពេលបោះឆ្នោត ក្នុងនោះដែរ អ.ព.ក គ្រោងរៀបចំសិក្ខាសាលាថ្នាក់ជាតិ អញ្ចើញគ្រប់ គណបក្សនយោបាយទាំងអស់ ស្តីពីការធ្វើបរិយាប័ន្នជនពិការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ចំនួនសរុប ៧០នាក់។

លោក នាយកបន្តរទៀតថា មានសំណើរប្រិយមិត្តដែលបានសួរនៅក្នុងវិទ្យុសំលេងជនពិការថាបើជនពិការពិការដៃទាំងសងខាងតើគួរជ្រលក់ ទឹកថ្នាំដោយរបៀបណា?ហើយមួយទៀតបើមានទិន្នន័យជនដែលមានពិការភាពក្នុងដៃហើយ គជប គួរតែដាក់ហិបឆ្នោតអោយទាបហើយទីតាំងការិយាល័យបោះឆ្នោតនៅកន្លែងដែលពុំមានជណ្តើរ ឬទីកន្លែងរាប់ស្មើរ ដែលធ្វើអោយមានការងាយស្រួលដល់ជនដែលមានពិការភាព
ពិសេសទៀតនោះនៅការិយាល័យបោះឆ្នោតគួរតែមានរទេះប្រចាំការមួយ ដើម្បីជួយដល់ពួកគាត់ ។ ដោយឡែកឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យនៃគណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោតធ្វើ កិច្ចស្វាគមន៏និងមានប្រសាសន៍ថា គជប មានបញ្ជីឈ្មោះបោះឆ្នោតសំរាប់ឆ្នាំ២០១៧ហើយនិងត្រូវយកមកប្រើនៅឆ្នាំ២០១៨ខាងមុខនេះហើយបញ្ជីនេះគជបកំពុងតែរៀបចំការងារជាបច្ចេកទេសដើម្បីដាក់
បង្ហោះមុនពេលបោះឆ្នោតដើម្បីងាយស្រួលដល់បងប្អូនពិនិត្យមើលឈ្មោះបោះឆ្នោត ហើយអាចប្រើបានតែប្រព័ន្ធ អេនត្រយតែប៉ុណ្ណោះដោយមានការគាំទ្រពី JICA។ បង្ហោះបញ្ជីឈ្មោះនោះពុំមានដាក់រូបថតនោះទេមូលហេតុមកពីកាលណាដាក់ទាំងរូបថតវាធ្វើអោយកើនឡើងខួរក្បាលផ្ទុកទិន្នន័យ ហើយមូលហេតុទីពីគជបមិនអាចបង្ហាញពត៍មានទាំងអស់នោះទេព្រោះការពារនូវសិទ្ធិបុគ្គលអំពើការសងសឹកអ្វីមួយដែលផ្ទុយពី
ច្បាប់។ទាក់ទងនិងជំរាលដែលមានការស្នើរសុំអោយមាននៅតាមការិយាល័យបោះឆ្នោត គជបបានគិតគូរដោយមានក្រុមប្រតិបត្តិការណ៏ ក្រុមអ្នកច្បាប់ពិនិត្យមើលនៅតាមការិយាទាំងអស់ហើយយកមកឆ្លងជាមួយ គជប ទៀតដើម្បីពិនិត្យហើយសំរេច បើសមាជិកទាំងប្រាំបួនរូបស្របដែរ គជបនិងធ្វើលិខិតផ្ញើរជូនទៅស្ថាប័នដែលបានស្នើរសុំវិញ។ឯកឧត្តមបានបន្តរទៀតថានៅថ្ងៃទី៣០ខែមេសា រយះពេល១៥ថ្ងៃ មានការទទួលអោយគណបក្សនយោបាយមានការចុះឈ្មោះដើម្បីប្រកួតប្រជែងហើយ ។ចំណែកឱកាសការងារសម្រាប់ជនពិការ គជបនិងជួយសម្រួលនៅពេលមានឱកាសក្រោយទៀត ។ ហើយការជ្រលក់ទឹកថ្នាំសំរាប់ជនពិការដៃទាំងសងខាង គជប មិនទាន់ដឹងថាគួរតែផ្តិតនៅកន្លែងណានោះទេ រឿងនេះនិងត្រូវពិភាក្សាគ្នាលើកក្រោយទៀត ។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន