30 C
Phnom Penh
ថ្ងៃ​ពុធ, ខែ​មេសា 24, 2024
spot_img

កិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំនង់

ភ្នំពេញថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃ៦កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ អង្គការជនពិការកម្ពុជាមានកិត្តិយសបានចូលជួបសំដែងការគួរសមនិងសុំសហប្រតិបត្តិការណ៏ព្រមទាំងស្នើរសុំអនុសាសន៍ល្អៗជាពិសេសការធ្វើបរិយាប័ន្នសំរាប់ជនមានពិការភាព ក្នុងគោលនយោបាយរបស់ក្រសួងឆ្លើយតបនិងច្បាប់ជាតិ និង អន្តរជាតិ ដែលទាក់ទងនិងវិស័យពិការភាពនិងការធ្វើបច្ចុប្បន្នភាពរបស់ជនពិការ ដោយមានអ្នកចូលរួមចំនួន១៣នាក់ប្រុស៨នាក់ ស្រី៥នាក់ ។អង្គការជនពិការកម្ពុជាបានដាក់ស្នើរសុំទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចំនួនប្រាំចំនុច– ការជ្រើសរើសជនពិការចូលបំរើការងារ នៅទីស្តីការក្រសួង និងមន្ទីរស្របតាមអនុក្រឹត្យ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនដែលមានពិការភាពចូលបំរើការងារ ។

  • ការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ នៅក្នុងការិយាល័យរួមទាំងបង្គន់និងផ្លួវចេញចូល ។
  • ស្នើរសុំការគាំទ្រ លើសេចក្តីព្រាងឯកសារនៃការបង្កលក្ខណៈងាយស្រួលសម្រាប់ជនដែលមានពិការភាព ។
  • ការធ្វើបរិយាប័ន្នជនពិការក្នុងគោលនយោបាយ គោលការណ៏ណែនាំ និងផែនការយុទ្ធិសាស្រ្តរបស់ក្រសួង និងមន្ទីរ ។
  • រាល់សំណង់ថ្មីៗសូមរៀបចំការបង្កលក្ខណៈងាយស្រួលដល់ជនដែលមានពិការភាពនិងសម្រួលលក្ខណៈសមស្របលើសំណង់ចាស់ៗដែលជនដែល

លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាបានមានប្រសាសន៍ថាអង្គការជនពិការកម្ពុជា ជាអង្គការតំណាងសំលេងជនពិការទូទាំង២៥រាជធានី ខេត្ត ដោយមានជាង ១៨០០ក្រុម ។ដោយមានការជ្រោមជ្រែងពីសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់មក លើបងប្អូនដែលមានពិការភាពដោយគ្មានអ្នកណាម្នាក់ត្រូវបានផាត់ចេញនោះទេ ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបានផ្តល់សច្ចាប័នលើអនុសញ្ញាសិទ្ធិជនពិការ និង ផែនការយុទ្ធិសាស្ត្រថ្នាក់ជាតិ ។ ក្នុងនោះដែរសម្តេចផ្ទាល់លោកបានចុះហត្ថលេខាលើ ផែនការយុទ្ធិសាស្រ្តអ៊ីឆន់ ដែលធ្វើអោយសិទ្ធិក្លាយជាការពិត ទៀតផង ។លោកក៏បានលើកផងដែរថាមានប្រេហ្កង់វិទ្យុសំលេងជនពិការចំនួនបីខេត្តមាន សៀមរាប ក្រុងព្រះសីហនុ និង ខេត្តស្វាយរៀង សំរាប់ផ្សព្វផ្សាយបន្ថែមទៀតទាក់ទងនិងបញ្ហាពិការភាព ។លោកក៏បានស្នើរសុំរាល់ស្ពតទាក់ទងពត៍មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គួរតែមានភាសាសញ្ញា ហើយផ្លូវដើរត្រូវមានសញ្ញាបញ្ជាក់ផ្លូវរបស់បងប្អូនពិការភ្នែក ។ ដោយឡែកឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏បានធ្វើកិច្ចស្វាគមន៏ដោយមានប្រសាសន៍ថា នៅក្នុងក្រសួងតែងតែគិតគូរ និង យកចិត្តទុកដាក់ ទៅលើបងប្អូនជនដែលមានពិការភាព ទាក់ទងនិងការសាងសង់សំណង់ ឯកសារច្បាប់របស់ក្រសួងរៀបចំដែនដី តែងតែប្រើពាក្យថា ទីក្រុងសំរាប់ទាំងអស់គ្នា ហើយឯកឧត្តមតែងតែផ្សព្វផ្សាយ ការរៀបចំនៅតាមផ្លូវទីសាធារណៈ ត្រូវតែគិតគូរផ្លូវថ្មើរជើងសម្រាប់ជនដែលមានពិការភាព ហើយរាល់ឯកសារស្នើរសុំសាងសង់ក្រសួងតែងតែពិនិត្យមើលថាតើសំណង់នោះមានបានគិតគូរដល់បងប្អូនពិការឬអត់?នៅក្នុងអនុក្រឹត្យរបស់ក្រសួង គឺគិតទាំងអស់រួមទាំងជនពិការដូចជា ឱកាសការងារសម្រាប់ជនពិការ ការបង្កលក្ខណៈងាយស្រួលសម្រាប់ជនដែលមានពិការភាព ឯកឧត្តមបន្តរទៀតថាទោះបីពិការកាយសម្បទាមែនពិត តែចិត្តគំនិតមិនពិការឡើយ ៕

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន