30 C
Phnom Penh
ថ្ងៃ​ពុធ, ខែ​មេសា 24, 2024
spot_img

ស្ត្រីពិការស្វែងរកអន្តរាគមន៍ពីអង្គការជនពិការកម្ពុជាដោយសាររោចក្របញ្ឈប់ពួកគេមិនអោយបន្តធ្វើការ

ចលនាពិការភាពកំពុងទទួលបាននូវការយកចិត្តទុកដាក់ទូទាំងពិភពលោក ជាពិសេសប្រទេសកម្ពុជា ស្ថិតក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជនពិការនៅក្នុងប្រទេសកម្ពុជាកំពុងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ រាប់បញ្ចូលទាំង ម្ចាស់ជំនួយ អង្គការជាតិ អន្តរជាតិ អង្គការជនពិការកម្ពុជា និង អង្គការជនពិការទូទាំង២៥ រាជធានីខេត្តក្រុង។ តាមរបាយការណ៍របស់ អង្កេតប្រជាសាស្រ្តឆ្នាំ២០១៤ បានរកឃើញថា ក្នុងចំណោមប្រជាជនកម្ពុជាប្រមាណ១៥លាននាក់ អ្នកដែលរស់នៅជាមួយពិការភាពមាន ប្រមាណ១០% ប្រហែលនិង១.៥លាននាក់ទូទាំងប្រទេស។

នៅថ្ងៃ ០៦ ០៣ ២០១៧ អង្គការជនពិការកម្ពុជាបានបើកសន្និសិទសារព័ត៌មាននៅអង្គការជនពិការកម្ពុជាស្តីពីស្ត្រីពិការ និងការងារដោយនៅក្នុងឧកាសនោះក៏មានការចូលរួមពីស្ត្រីពីការកាយសម្បទារចំនួន ១៨នាក់ផងដែរ ដែលពួកកាត់ត្រូវបានម្ចាស់រោងចក្របញ្ឈប់ពីការងារ ដោយម្ចាស់រោងចក្រប្រាប់ពួកគាត់ថា រោងចក្រក្ស័យធន់។ នៅក្នុងឧកាសនោះដែរកម្មការនីបានលើឡើងពីក្តីកង្វល់របស់ពួកគេទៅកាន់ប្រមុខរដ្ធាភិបាល មហាជន និងរោចក្រផ្សេងៗក្រុមហ៊ុន តាមរយះអង្គការជនពិការកម្ពុជា ថាតើអនាគត់របស់របស់ពួកគាត់ នឹងទៅជាយ៉ាងណាបើសិនជាអត់ការងារធ្វើ គ្មានប្រាក់ចំណូលនោះដោយឡែកជនពិការនៅប្រទេសកម្ពុជានៅតែមានការរើសអើង និងមិនទាន់បានផ្តល់ឧកាសកាងារ ការចូលរួមក្នុងសង្គម ពីសំណាក់គ្រុមហ៊ុន ឯកជន និងស្ថាប័នរដ្ធអោយបានពេញមុខពេញមាត់នៅឡើយទេដោយពួកគេមើលឃើញពីពិការភាព ជាជាងមើលឃើញពីសម្ថភាពរបស់ជនពិការ។

នៅក្នុងឧកាសនោះលោក ងិន សៅរ័ត្ន នាយកប្រតិបតិ្តរបស់អង្គការជនពិការកម្ពុជា លោកបានមានប្រសាស្ត្រថា “តួនាទីរបស់អង្គការជនពិការកម្ពុជាជាតំណាងរបស់ជនពិការកម្ពុជា ពួកគាត់បានស្នើរសុំជាលិខិតមួយ និងតាមរយះ Massanger សុំអោយមានកិច្ចអន្តរាគមន៍ពីអង្គការជនពិការកម្ពុជាទៅកាន់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងដែលពាក់ព័ន្ធដើម្បីធ្វើការពារសិទ្ធិរបស់គាត់ដូចឆ្នេះហើយយើងបាន

អញ្ចើញ ពួកគាត់មកដើម្បីលើកឡើងពីក្តីកង្វល់របស់ពួកគាត់ទៅ កាន់មហាជន រោងចក្រផ្សេងៗ ក៏ដូចជាប្រមុខ រាជរដ្ឋាភិបាល និងរដ្ធមន្រ្តីទាំងបីក្រសួងដើម្បីជួយចូលរួមដោះស្រាយ ។ក៏ដូចជាប្រមុខរដ្ឋាភិបាលលោកបានយកចិត្តទុកដាក់គិតគូរម៉ែនទែនមកលើបងប្អូនជនពិការ ប៉ុន្តែវិស័យឯកជននៅមានដែនកំណត់នៅឡើយ. បាទដូចមានឧទាហរណ៍ចាក់ស្តែងស្រាប់មានការបញ្ឈប់បងប្អូនជនពិការដូចនេះ”

បងស្រីជាកម្មការនីយរោងចក្រ ស៊ីមីណូ(SHIMANO)ដែលត្រូវរោចក្របញ្ឈប់ពីការងារលោកស្រីបានលើកឡើងថា”ពួកយើងមកនេះដើម្បីសុំអោយអង្គការជនពិការជួយរកការងាអោយអ្នកពិការបានចូលធ្វើការតាមរោងចក្រ។ រោងចក្របា្រប់ខ្ញុំថាគេបញ្ឈប់ពួកខ្ញុំ ដោយគេថារោងចក្រក្ស័យធន់។ លោកស្រីបានបញ្ចាក់ទៀតថាលោកស្រីធ្វើការមិនដែល ហ៊ានដាក់ច្បាប់ទេ ដោយសារខ្លាចគេបញ្ឈប់ពីការងារពីព្រោះថាអ្នកស្រីជាជនអ្នកពិការពេលខ្លះអ្នកស្រីធ្វើការទាំងឈឺ”

បងស្រីជាកម្មការនីយរោងចក្រ ស៊ីមីណូ(SHIMANO)ដែលត្រូវរោងចក្របញ្ឈប់ពីការងារលោកស្រីបានលើកឡើងថា ”យើងចេញមកហើយ យើងមិនដឹងថាទៅតវ៉ាជាមួយគេយ៉ាងមេចទេ គឹថាគិតមិនទាន់ឃើញ គេបញ្ឈប់យើងហើយ គេតែងតែមានមូលហេតុរបស់គេហើយ ខ្ញុំគ្រាន់តែចង់អោយគេធ្វើអោយសមស្របទៅតាមច្បាប់៕ លោកស្រីបានបញ្ជាក់ទៀតថាគេបញ្ឈប់ពួកយើងនេះ ដោយមិនដឹងខ្លួន មិនដឹងថាខុសអ្វីទេ ហើយពួកយើងពិបាកនិងទទួលយកណាស់ រោងចក្របានបង្ខំអោយខ្ញុំផ្តិមេដៃអោយគេ តែខ្ញុំមិនផ្តិតអោយទេ”។

គួរបញ្ជាក់ថានៅក្នុង ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៅគ្រាប់ស្ថាប័នរដ្ធ តម្រូវអោយទទួល យកជនពិការបម្រើការងារអោយបាន ២ភាគរយ ចំពោះក្រុមហ៊ុនឯកជនតម្រួវអោយទទួលយកជនពិការបម្រើការងារអោយបាន ១ភាគរយផងដែរ។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន