ប្រវត្តិរូបបុគ្គលិក

លោកស្រី ម៉ាក់ ម៉ូនីកា – នាយិកាប្រតិបត្តិ

លោកស្រី ម៉ូនីកា បានប្រឡូកក្នុងវិស័យពិការភាពតាំងពីឆ្នាំ ១៩៩៩ ជាមន្រ្តីសម្របសម្រួល រោងជាងកាត់ដេរ និងតម្បាញ វត្ថុធាតុដើមសូត្រខ្មែរធ្វើដោយដៃជនមានពិការភាពផ្ទាល់ដោយមានការពិនិត្យល្អិតល្អន់ និងពង្រឹងគុណភាពផលិតផលទៅថ្នាក់អន្តរជាតិ។ ធ្លងកាត់បទពិសោធន៍លើវិស័យសិប្បកម្ម លោកស្រីយល់ឃើញថា តម្រូវការរបស់ជនមានពិការភាពមានច្រើនជាងនេះ មិនមានតែការផលិតរកប្រាក់ចំណូលប៉ុណ្ណោះទេ ដូចនេះលោកស្រីបានចូលបម្រើលើវិស័យផ្សេងទៀត ដើម្បីផ្តល់ឪកាសដល់ជនមានពិការភាពគ្រប់រូបអាចទទួលសេវាសមស្របទៅនឹងបរិបទសង្គម ដោយមិនមាននរណាត្រូវគេផាត់ចោល ដូចនេះហើយ ក្នុងឆ្នាំ២០០១ លោកស្រីបានពង្រីកសក្តានុពលបន្ថែមក្នុងវិស័យពិការភាព ជាមន្រ្តីសម្របសម្រួលកម្មវិធី ដោយផ្តល់ការពិគ្រោះយោបល់ជនមានពិការភាព គ្រប់ភេទ/ប្រភេទ ផ្តល់នូវទស្សនៈវិស័យបំណិតជីវិត  នឹងសម្រួលសម្រួលក្នុងការផ្តល់សេវាបញ្ជូលដល់ជនមានពិការភាពទូទាំងប្រទេសមានដូចជា៖ អាហារូបករណ៍​ សេវាស្តាលទ្ធភាព ការងារ សុខភាព ការសិក្សា និងសេវាផ្សេងទៀត។​ ក្នុងឆ្នាំ២០១៥ លោកស្រីបានចាប់ផ្តើមការងារជាមួយ អ.ព.ក ជាមន្ត្រីស្វែងរកមតិគាំទ្រ និងប្រធានកម្មវិធី។ ក្នុងឆ្នាំ២០២០ លោកស្រីបានឆ្លងកាត់បទសម្ភាសន៍ជាប់ជានាយិកាប្រតិបត្តិរហូតដល់បច្ចុប្បន្ន លោកស្រីបានបញ្ចប់អនុបណ្ឌិតផ្នែកគ្រប់គ្រងក្នុងឆ្នាំ២០២២​​។​ លោកស្រីបានពាំនាំនូវសមិទ្ធិផលចលនាពិការភាព ក្នុងខ្នាតអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការក្នុងប្រទេសកម្ពុជា។​ ក្រោមការដឹកនាំរបស់លោកស្រី CDPO សំខាន់បានពង្រឹងសមត្ថភាពអង្គការតំណាងជនពិការ និងវេទិកាស្រ្តីនិងកុមារ ទាំង៧៧។ ដោយបច្ចុប្បន្នកំពុងជម្រុញការធ្វើវិសោធនកម្មច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងឯកសារគតិយុទ្ធមួយចំនួនទៀត ដោយជម្រុញការផ្សព្វផ្សាយ និងការអនុវត្ត ដោយស្របតាមតម្រូវការជាក់ស្តែងរបស់ជនមានពិការភាព ជាពិសេសការរីករាលដាលនៃជំងឺកូវីដ១៩៕​ អ្វីដែលជាការកត់សម្គាល់នោះគឺថ្មីៗនេះជនមានពិការភាព ទទួលបានប័ណ្ណសំគាល់ពិការភាព ប័ណ្ណសមធម៍ ប័ណ្ឌបើកបរ ការឧបត្ថម្ភសាច់ប្រាក់ពីរដ្ឋាភិបាល កំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ និងការគាំទ្រផ្សេងៗទៀតផងដែរ​។​ ក្នុងនាមជាសមាជិកអាស៊ាន នៃវេទិកាជនមានពិការភាពអាស៊ាន (ADF) សម្ព័ន្ធជនមានពិការភាពអន្តរជាតិ (IDA) និងជនមានពិការភាពអន្តរជាតិ (DPI) លោកស្រី បានចែករំលែក និងពាំនាំ ចលនាពិការភាពតំណាងប្រទេស និងមានការបេ្តជ្ញាចិត្តខ្ពស់ ដែលកំពុងធ្វើការរួមគ្នាដើម្បីឆ្ពោះទៅរកការលើកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិស្មើភាពគ្នានិងសុខុមាលភាពសង្គម ដោយការផ្សព្វផ្សាយ និងការអនុវត្ដន៍ផែនការមេអាស៊ានឆ្នាំ២០២៥​ ក្នុងការបញ្ជ្រាបសិទ្ធិជនពិការ “​សង្គមមួយប្រកបដោយបរិយាបន្ន”។

លោក​ វង់ មុនា – ប្រធាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ

លោក មុនា មានបទពិសោធន៍ការងារ ដប់​ប្រាំបួនឆ្នាំ នៅក្នុងវិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សង្គម។ លោកបានចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍចលនាជនពិការនៅប្រទេសកម្ពុជាតាមរយៈការធ្វើការជាមួយ CDPO តាំងពីឆ្នាំ 2007។ លោកបានរួមចំណែកដល់ចលនាជនពិការក្នុងប្រទេសកម្ពុជាតាមរយៈតួនាទី និង​ការទទួល​ខុសត្រូវ​របស់​លោក​ក្នុង​តួនាទី​ជា​ប្រធាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ។ គាត់​បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល និង​បង្ហាត់​បង្ហាញ​ស្ដី​ពី​ការ​គ្រប់គ្រង ហិរញ្ញវត្ថុ និង​គណនេយ្យ លទ្ធកម្ម មូល​និធិ​ជំនួយ រដ្ឋបាល និង ធនធាន​មនុស្ស​ ទៅ​ដល់​សហការី​របស់​គាត់។ គាត់​បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាលដល់​មន្រ្ដីហិរញ្ញវត្ថុ​ផ្នែក​ថវិកា​ជំនួយ ដើម្បី​បណ្ដុះ​បណ្ដាល​បន្ត​ដល់​អង្គការតំណាង​ជនមានពិការ ថ្នាក់​ខេត្ត ស្ដី​ពី​ការ​កាន់កាប់បញ្ជីការ​គណនេយ្យ។ លោកទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុនិងធនាគារ។ គាត់ មានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយ អង្គការ​ជនពិការ​កម្ពុជា ដោយសារ​ អង្គការ​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​ចំណេះ​ដឹង និង ឱកាសចូល​រួម​ចំណែក​អភិវឌ្ឍ​ចលនាពិការ​ភាព។

លោក ឈ បុណ្ណារដ្ឋ – ប្រធានកម្មវិធី

លោក ឈ បុណ្ណារដ្ឋ មានបទពិសោធន៍ការងាររយៈពេល ២៧ ឆ្នាំ នៅក្នុងវិស័យអភិវឌ្ឍន៍សង្គម និងមានមូលដ្ឋានគ្រឹះផ្នែកអប់រំ របៀបបង្រៀនមនុស្សចាស់ សិទិ្ធមនុស្ស សិទ្ធិស្រ្តីនិងកុមារ អភិបាលកិច្ចល្អ ការស្វែងរកមតិគាំទ្រ ព្រមទាំងវិមជ្ឈការចាប់តាំងពីឆ្នាំ ១៩៩៤ រហូតមកដល់បច្ចប្បន្ន ។ លោកបានចាប់ផ្តើមចូលបម្រើការងារជាមួយអង្គការជនពិការកម្ពុជា ក្នុងខែ កក្កដា ឆ្នាំ ២០១០ និងរហូតមកដល់បច្ចុប្បន្ននេះ ។ លោកបានចូលរួមវិភាគទានក្នុងចលនាពិការភាពនៅក្នុងប្រទេសកម្ពុជាតាមរយៈការគ្រប់គ្រងកម្មវិធីភាពជាដៃគូរបស់អាប៊ីលីស ការសម្របសម្រួលផ្នែកសុខភាព និងពិការភាពរបស់គម្រោង GIZ ហើយចុងក្រោយនេះ មានតួនាទីជាប្រធានកម្មវិធីរបស់អង្គការជនពិការកម្ពុជា ទទួលបន្ទុកលើការគ្រប់គ្រងកម្មវិធី និងប្រភពធនធានរបស់អង្គការជនពិការកម្ពុជា ដើម្បីធ្វើឱ្យប្រាកដថា រាល់ការអនុវត្តគម្រោងទាំងអស់ស្របតាមផែនការ និងសម្រេចទៅតាមគោលបំណង និងគោលដៅគម្រោង។ មុនពេលចូលបម្រើការងារជាមួយអង្គការជនពិការកម្ពុជា លោកបានបម្រើការងារឱ្យវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្ស ជាអ្នកបកប្រែឯកសារពីភាសាអង់គ្លេសមកជាភាសាខែ្មរ រយៈពេល ៣ ឆ្នាំ អ្នកសម្របសម្រួលកម្មវិធីអភិបាលកិច្ចល្អរយៈពេល ៤ ឆ្នាំ និងអ្នកសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលស្មៀនឃុំ សង្កាត់រយៈពេល ១ ឆ្នាំ។
បន្ទាប់មក លោកបានចូលបម្រើការងាររយៈពេល ១ ឆ្នាំ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នកធ្វើរបាយការណ៍។ លោកក៏ធ្លាប់បានធ្វើការជាមួយអង្គការចម្រើនស្ត្រី (អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក) រយៈពេល ៧ ឆ្នាំ ជាអ្នកសម្របសម្រួលគម្រោងដែលផ្តល់ការបណ្តុះបណ្តាលដល់ស្រ្តីក្រុមប្រឹក្សាឃុំ សង្កាត់ និងជាអ្នកផ្តល់ការគាំទ្របច្ចេកទេសដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងតំបន់គោលដៅអង្គការយូនីសេហ្វ។

លោក ស្រ៊ឺន ថុនា -អ្នកសម្របសម្រួលធនធានមនុស្ស និងរដ្ឋបាល

លោក ថុនា ចូលបម្រើការងារក្នុងអង្គការជនពិការកម្ពុជានាឆ្នាំ២០១៤ ក្នុងតួនាទីជាមន្រ្តីរដ្ឋបាល​ និងធនធានមនុស្ស និងបានដំឡើងជា អ្នកសម្របសម្រួលធនធានមនុស្ស និងរដ្ឋបាល ក្នុងឆ្នាំ២០២០។ ក្នុងតួនាទីនេះ លោកបានផ្តល់នូវប្រតិបត្តិការងារប្រចាំថ្ងៃពាក់ព័ន្ធជាមួយការគ្រប់គ្រងធនធានមនុស្ស និងកិច្ចការរដ្ឋបាល នៅផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលនៃអង្គការអង្គការជនពិការកម្ពុជា។ ក្នុងឆន្ទៈ និងការប្តេជ្ញាចិត្ត ចង់ឃើញសមត្ថភាពបុគ្គលិក ក្រុមប្រឹក្សាភិបាល និងស្ថាបន មានភាពខ្លាំងក្លា និងនិរន្តរភាពយូរអង្វែង លោកបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការកសាងសមត្ថភាព តាមរយៈការបណ្ដុះបណ្ដាលខាងក្នុង និងខាងក្រៅ ផ្តួចផ្តើមត្រួតពិនិត្យ បង្កើត បច្ចុប្បន្នភាព លើគោលការណ៍ណែនាំ នីតិវិធី និងគោលនយោបាយ ព្រមទាំងជួយដល់ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រង និងសម្របសម្រួលភារៈកិច្ចធនធានមនុស្ស និងរដ្ឋបាល ដែលអនុលោមទៅតាមគោលការណ៍ណែនាំ នីតិវិធី និងគោលនយោបាយដែលបាននិងកំពុងមានជាធរមាន។

Mr. PHOEUN Veasna – អ្នកសម្របសម្រួលកម្មវិធី

លោក វាសនា បានធ្វើការចាប់តាំងពីឆ្នាំ 2007 នៅ CDPO ទទួលខុសត្រូវសម្រាប់ប្រតិបត្តិការគណនេយ្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំថ្ងៃ, ការគ្រប់គ្រងនិងរៀបចំប្រព័ន្ធរដ្ឋបាលនិងរាយការណ៍នៃការិយាល័យប្រចាំថ្ងៃការរីកចំរើនរដ្ឋបាល។ នាងសិក្សាសម្រាប់បរិញ្ញាបត្រគណនេយ្យ។ នាងគឺជាចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយ CDPO ព្រោះវាបានផ្តល់នូវឱកាសសម្រាប់បុគ្គលិកទាំងអស់ដើម្បីកសាងសមត្ថភាព។

លោក មាន​ វិបុលរតនៈ – អ្នកសម្របសម្រួលគម្រោង

លោក មាន​ វិបុលរតនៈ ធ្វើការជាអ្នកហាត់ការអោយវិទ្យុសំឡេងជនពិការចាប់តាំងពីខែកក្កដាឆ្នាំ ២០១៤។ បន្ទាប់ពីធ្វើការអស់រយៈពេលមួយឆ្នាំកន្លះធ្វើការជាអ្នកហាត់ការនៅ វិទ្យុសម្លេងជនពិការ។ ដោយសារបទពិសោធន៍របស់គាត់ទាក់ ទងនឹងបុគ្គលិកលក្ខណៈរបស់គាត់មានការប្តេជ្ញាចិត្តខ្ពស់ និងកំពុងប្រើប្រាស់ភាពខ្លាំងរបស់គាត់ ចំណេះដឹង និងជំនាញជាមួយ អង្គការជនពិការកម្ពុជា ដើម្បីធ្វើការឆ្ពោះទៅរកការលើកកម្ពស់សិទ្ធិស្មើគ្នា។ គាត់ត្រូវបានវិវត្តន៍ខ្លួន ជាជំនួយការបណ្តុះបណ្តាល។ តាមរយៈបទពិសោធន៍លើការផ្តល់ការបណ្តុះបណ្តាលរយៈពេល ៥ ឆ្នាំនៅក្នុងចលនាពិការភាពនៅប្រទេសកម្ពុជា ដូចជា (ការបណ្ដុះបណ្ដាល ការធ្វើបរិយាបន្ន ក្នុងគម្រោងវិនិយោគឃុំ, សុខភាពផ្លូវភេទ និងបន្តពូជសម្រាប់ជនមានពិការភាព, ទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន, ការអភិវឌ្ឍប្រកបដោយបរិយាបន្ន) និងរួមទាំងការចូលរួមក្នុងឆាកអន្តរជាតិដោយជាតំណាងសម្លេងរបស់ជនមានពិការភាពរបស់ប្រទេសកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការប្តេជ្ញាចិត្តនិងសមត្ថភាព, គាត់ត្រូវបានវិវត្តន៍ខ្លួនបន្តជាមន្រ្តីសម្របសម្រួលគម្រោង។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើការជាមួយអ្នកភាគីពាក់ព័ន្ធ និងអ្នកបង្កើតគោលនយោបាយដើម្បីដាក់បញ្ចូលបញ្ហាពិការភាពក្នុងការអភិវឌ្ឍ។ “យើងទាំងអស់គ្នាជាអ្នកប្រយុទ្ធ, អ្នកទាំងអស់គ្នានៅថ្ងៃនេះ និងថ្ងៃអនាគត សម្រាប់ការឆ្ពោះទៅមុខដើម្បីគ្មាននរណាម្នាក់ត្រូវបានគេមិនរាប់បញ្ចូល និងមានបរិយាបន្ន”។

លោកស្រី សេង សុគន្ធា – អ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ

លោកស្រី សេង​ សុគន្ធា បានបញ្ចប់ការសិក្សាថ្នាក់១២ នៅឆ្នាំ១៩៩៨​ នឹងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ​នឹងហិរញ្ញវត្ថុ នៅឆ្នាំ២០១៦។ លោកស្រីមានបទពិសោធន៏ការងារ ០៦ឆ្នាំ ក្នុងវិស័យអង្គការទាក់ទងជាមួយការអភិរក្សធនធានជលផល ផ្នែកគណនេយ្យនឹងហិរញ្ញវត្ថុ, ០១ឆ្នាំ ក្នុងវិស័យអង្គការទាក់ទងជាមួយ​ជនជាតិដើមភាគតិច ផ្នែកគណនេយ្យនឹងហិរញ្ញវត្ថុ, ០១ឆ្នាំផ្នែកគ្រូបង្រៀន នឹងមានបទពិសោធន៏ ០១ឆ្នាំជាង ក្នុងវិស័យក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុ​។ ហើយលោកស្រី សុគន្ធា បានចាប់ផ្តើមចូលបម្រើការងារជាមួយ អង្គការជនពិការកម្ពុជានៅថ្ងៃទី​០១ ឧសភា ២០២៣ រហូតដល់បច្ចុប្បន្ន ក្នុងតួនាទីជាអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ។ ក្នុងតួនាទីនេះដែរនាងខ្ញុំបានផ្តល់នូវប្រតិបត្តិការងារប្រចាំថ្ងៃពាក់ព័ន្ធជាមូយការសម្របសម្រួលផ្នែកហិរញ្ញវត្ថុជាមួយក្រុមការងាររបស់អង្គការជនពិការកម្ពុជាទាំងខាងហិរញ្ញវត្ថុ នឹងខាងកម្មវិធី។ ក្នុងឆន្ទះ នឹងការប្តេជ្ញាចិត្តរបស់លោកស្រីដែលបានចូលរួមក្នុងអង្គការជនពិការកម្ពុជាគឺ លោកស្រី ចង់ឃើញបុគ្គលិកទាំងអស់មានសមត្ថភាព​ មានភាពខ្លាំងក្លា ច្បាស់លាស់ក្នុងតួនាទីរៀងៗខ្លួន នឹងស្ថាប័នមាននិរន្តរភាពយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី ខាំ សុទ្ធាវី – មន្ត្រីជាន់ខ្ពស់ហិរញ្ញវត្ថុ

អ្នកស្រី ខាំ សុទ្ធាវី ធ្វើការជាមួយ​អង្គការជនពិការកម្ពុជា តាំងពីខែមិថុនាឆ្នាំ​ ២០២១​​​ គឺ​ជាមន្ត្រីហិរញ្ញវត្ថុ​ជាន់ខ្ពស់ ដែលមានបទពិសោធន៍ធ្វើការអង្គការជាតិ និងអន្តរជាតិកម្ពុជា។ អ្នកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ហើយបានទទួលការបញ្ជាក់បន្ថែមលើផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងរដ្ឋបាល។ ពេញមួយអាជីពរបស់ អ្នកស្រី ខាំ សុទ្ធាវី បានបម្រើការក្នុងតួនាទីជាច្រើន រួមទាំងប្រធានផ្នែកហិរញ្ញវត្ថុនៅគណៈកម្មាធិការសហប្រតិបត្តិការសម្រាប់កម្ពុជា (CCC) ប្រធានការិយាល័យ និងហិរញ្ញវត្ថុនៅអង្គការ Action on Disability and Development (ADD) ហើយថ្មីៗនេះ គាត់ជាអ្នកគ្រប់គ្រង និងធនធានមនុស្ស នៅអង្គការតម្លាភាពកម្ពុជា​(TIC)។ អ្នកស្រី ខាំ សុទ្ធាវីក៏បានចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលអន្តរជាតិជាច្រើននៅក្នុងប្រទេសថៃ នេប៉ាល់ និងស្រីលង្កា ដោយបានបង្កើនជំនាញរបស់គាត់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំគម្រោង។ គាត់មានជំនាញផ្នែក Microsoft Office កម្មវិធីគណនេយ្យ QuickBooks និងមានជំនាញទាំងភាសាខ្មែរ និងអង់គ្លេស។

លោក សៅ ចន – មន្ត្រីព័ត៌មានវិទ្យា និងគម្រោង

លោក សៅ ចន បានចូលបម្រើការងារនៅអង្គការជនពិការកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន។ លោក ចន បានបញ្ចប់បាក់ឌុប នៅឆ្នាំ២០១៣ និងបានបន្តសិក្សានៅមហាវិទ្យាល័យ ព្រមទាំងបានបញ្ចប់បរិញ្ញាបត្រ ផ្នែកបរិញ្ញាបត្រគណនេយ្យ នៅឆ្នាំ២០១៦ នៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ ខេត្តព្រៃវែង និងបានបញ្ចប់បរិញ្ញាបត្រព័ត៌មានវិទ្យា នៅឆ្នាំ២០២២ នៅសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ។ ដោយសារតែលោកជាជនមានពិការភាព និងស្រឡាញ់ការងារខាងវិស័យពិការភាព និងបច្ចេកវិទ្យាផងនោះ លោកក៏បានចូលធ្វើការនៅអង្គការជនពិការកម្ពុជា ដោយទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា ដូចជាគ្រប់គ្រងម៉ាស៊ីនមេ (Server) គ្រប់គ្រងអ៊ីនធឺណិត សម្របសម្រួលផ្នែកកម្មវិធីវិទ្យុ គាំទ្របុគ្គលិកគ្រប់ផ្នែក និងផ្នែកកម្មវិធី ដោយធ្វើការជាមួយគម្រោងដោយចុះផ្ដល់វគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយនូវកម្មវិធីនានាដែលបានដាក់ចេញដោយរដ្ឋាភិបាល ទៅដល់អង្គការតំណាង ជនមានពិការភាព និងក្រុមជួយខ្លួនឯងតាមបណ្ដាខេត្តនានា។ លោកមានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយ អពក ព្រោះវាបានផ្តល់នូវឱកាសជាច្រើនសម្រាប់បុគ្គលិកទាំងអស់ដើម្បីកសាងសមត្ថភាព នៅក្នុងវិស័យពិការភាព។

លោក ខាន់ វុទ្ធី – មន្ត្រីគម្រោង

លោក វុទ្ធី មានបទពិសោធន៍ការងារ ០៦ឆ្នាំក្នុងវិស័យពិការភាព និងប្រវត្តិអប់រំ ២០១៥-២០២០ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) ហើយបច្ចុប្បន្នលោកកំពុងបន្តសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ។ នៅក្នុងបទពិសោធន៍ការងាររបស់លោក ចាប់ពីខែតុលា​ ឆ្នាំ២០១៥ ដល់​​ខែកក្កដា ឆ្នាំ២០១៧ លោកបានបង្រៀនភាសាអង់គ្លេសសម្រាប់ Orienting Future of Children ហើយខែតុលា ឆ្នាំ២០១៨​ ដល់ខែឆ្នូ ២០២១៨ លោកបានធ្វើកម្មសិក្សារយៈពេលបីខែនៅអង្គការជនពិការកម្ពុជា (ផ្នែកជំនួយការតស៊ូមតិ) និងចាប់ពីខែមករា ឆ្នាំ២០១៩​ ដល់ខែមេសា ឆ្នាំ២០១៩ លោកបានធ្វើការនៅអង្គការជនពិការកម្ពុចា (ផ្នែកជំនួយការទីប្រឹក្សាវិទ្យុ VPD) បច្ចុប្បន្ននេះ លោកកំពុងធ្វើការនៅអង្គការជនពិការកម្ពុជា (ជាមន្ត្រីគម្រោង)។

Ms. KHAN Savry – ពិធីករវិទ្យុសំឡេងជនពិការ

កញ្ញា ខាន់ សាវរី បានចូលបម្រើការងារនៅ អពក តាំងពីឆ្នាំ ២០១៤ ជាពិករវិទ្យុសំឡេងជនពិករ នាងបានចូលរួមក្នុងចលនាពិការតាមរយៈការការងាររបស់នាងដោយលើកកម្ពស់សិទ្ធិជនពិការនៅកម្ពុជាតាមរយៈការផ្សាយតាមរលកធាតុអាស វិទ្យុសំឡេងជនពិការ (VPD) ដូចជាពិផាក្សាតុមូល ជជែកកំសាន្ត ស្រាវជ្រាវឯកសារ នាងបាន បញ្ចប់ការសិក្សានៅសកលវិទ្យាល (VANDA) នាងបានចូលរួមជាមួយ និង អពក(CDPO) ដើម្បីសម្រេចគោលបំណងដោយជនពិការអាចចូលរួមក្នុងការអភិវឌ្ឍន៍ដោយពេញលេញ និងរស់នៅដោយភាពថ្លៃថ្នូរ។

លោក ឡាង ហុង – មន្ត្រីគម្រោង

លោក ឡាង ហុង ធ្វើការជាអ្នកហាត់ការនៅអង្គការជនពិការកម្ពុជាចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧។ បន្ទាប់ពីធ្វើការអស់រយៈពេលមួយឆ្នាំកន្លះធ្វើការជាអ្នកហាត់ការនៅអង្គការជនពិការកម្ពុជាផ្នែកស្វែងរកមតិគាំទ្រ។ ដោយសារបទពិសោធន៍របស់គាត់ទាក់ទងនឹងបុគ្គលិកលក្ខណៈរបស់គាត់មានការប្តេជ្ញាចិត្តខ្ពស់ និងកំពុងប្រើប្រាស់ភាពខ្លាំងរបស់គាត់ ចំណេះដឹង និងជំនាញ ដើម្បីធ្វើការឆ្ពោះទៅរកការលើកកម្ពស់សិទ្ធិស្មើគ្នា។ គាត់ត្រូវបានវិវត្តន៍ខ្លួន ជាជំនួយការគម្រោង។ តាមរយៈបទពិសោធន៍លើការអនុវត្តសកម្មភាព និងការចូលរួមបណ្តុះបណ្តាមរយៈពេល ៥ ឆ្នាំនៅក្នុងចលនាពិការភាពនៅប្រទេសកម្ពុជា ដូចជា (ការបណ្ដុះបណ្ដាល ការធ្វើបរិយាបន្ន ក្នុងគម្រោងវិនិយោគឃុំ, សុខភាពផ្លូវភេទ និងបន្តពូជសម្រាប់ជនមានពិការភាព, ទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន, ការអភិវឌ្ឍប្រកបដោយបរិយាបន្ន) និងរួមទាំងការចូលរួមក្នុងកិច្ចប្រជុំផ្សេងៗជាមួយដៃគូរអភិវឌ្ឍ និងរាជរដ្ឋភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាតំណាងសម្លេងរបស់ជនមានពិការភាពរបស់ប្រទេសកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការប្តេជ្ញាចិត្តនិងសមត្ថភាព, គាត់ត្រូវបានវិវត្តន៍ខ្លួនបន្តជាមន្រ្តីគម្រោង។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធ និងអ្នកបង្កើតគោលនយោបាយដើម្បីដាក់បញ្ចូលបញ្ហាពិការភាពក្នុងការអភិវឌ្ឍ។ “គ្មានអ្វីសម្រាប់យើងដោយគ្មានការចូលរួមអំពីយើង”

កញ្ញា បូ ពិ​សី មន្រ្តីគណនេយ្យ

កញ្ញា បូ ពិសី មានបទពិសោធន៍កាងាររយះពេល ២ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ផ្នែកគណនេយ្យ និងរដ្ឋបាល ចាប់ពីឆ្នាំ២០១៨។ កញ្ញាបានចាប់ផ្តើមចូលបម្រើកាងារជាមួយ អង្គការជនពិការកម្ពុជានៅថ្ងៃទី ២២ កុម្ភៈ ២០២១ រហូតដល់ពេលបច្ចុប្បន្ននេះ។


កញ្ញាបានបញ្ចប់ការសិក្សាពី វិទ្យាស្ថាន វ៉ាន់ដា ផ្នែកគណនេយ្យ ក្នុងឆ្នាំ២០២១។ ក្រោយមកកញ្ញាបានចូលរួមបម្រើកាងារក្នុងអង្គការជនពិការកម្ពុជាជាបុគ្គលិកសាកល្បងក្នុងតួនាទី គណេនេយ្យគម្រោងGIZ រយះពេល ៣ខែ រហូតដល់ខែ ឧសភា ២០២១ ទើបកញ្ញាក្លាយជាបុគ្គលិកពេញសិទ្ធនៃ អង្គការជនពិការកម្ពុជា។កញ្ញាមានការចាប់អារម្មណ៍នឹងកាងារជាមួយអង្គការជនពិការកម្ពុជានេះណាស់ ពីព្រោះអង្គការបានផ្តល់ឱកាសដល់កញ្ញាក្នុងការបង្ហាញពីសមត្ថភាពរបស់កញ្ញា។

លោក ធី លាងហួរ – ជាជំនួយការគម្រោង

លោក ធី លាងហួរ ជាជំនួយការគម្រោង ដែលបានបម្រើការងារនៅអង្គការជនពិការកម្ពុជាចាប់ពីឆ្នាំ២០២២ មកដល់បច្ចុប្បន្ន។ លោក លាងហួរ បានធ្វើការក្នុង គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលដើម្បីសិទ្ធិកុមារ (SIDA CSO Strengthening)។ គម្រោងនេះ ធ្វើការលើកកម្ពស់ សិទ្ធិកុមារ ទាំងកុមារមានពិការភាពនិងមិនមានពិការភាព ក៏ដូចជា កុមារមាននិន្នាការភេទ ដើម្បីអោយពួកគាត់មានភាពក្លាហាន មិនមានការរើសអើងពីសង្គម និងអោយកុមារគ្រប់រូបទទួលបានសិទ្ធិរបស់គាត់ស្មើៗគ្នា។ មិនត្រឹមតែជាជំនួយការគម្រោងទេ លោកលាងហួរ ក៏បានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន រួមចំណែកពង្រឹងសមត្ថភាពអង្គការដែគូ នឹងសាធារណៈជន តាមរយៈការចូលរួមជាជំនួយការក្នុងកាបណ្តុះបណ្តាលពិការភាព ដែលអង្គការជនពិការកម្ពុជាបានផ្តល់ឪកាស បង្កើនសមត្ថភាពក្នុងការបំពេញការងារ និងបានយល់ដឹងអំពីបរិយាបន្នពិការភាពផងដែរ។ “គ្មាននណាម្នាក់ត្រូវបានផាត់ចេញពីសង្គម”

កញ្ញា ហ៊ន ធា – ជំនួយការលទ្ធកម្ម

កញ្ញា ហ៊ន ធា មានបទពិសោធន៍កាងារបានចូលរួមបម្រើកាងារក្នុងមណ្ឌលបុរីទារកនិងកុមារជាតិជាបុគ្គលិកសាកល្បងក្នុងតួនាទី​ មើលថែទាំកុមារ​ រយះពេល ៣ខែ ពីថ្ងៃទី ២៨ ខែ កុម្ភៈ ២០១៥ រហូតដល់ថ្ងៃទី២៨ខែ មេសា ២០១៥ បន្ទាប់មកបានបម្រើកាងាររយះពេល ៧ឆ្នាំ នៅក្នុងវិស័យ ឯកជន ផ្នែកបង្រៀន ចាប់ពីឆ្នាំ២០១៥ ដល់ ២០២១។ កញ្ញាបានចាប់ផ្តើមចូលបម្រើកាងារជាមួយ អង្គការជនពិការកម្ពុជានៅថ្ងៃទី ០៣ សីហា ២០២១ រហូតដល់ពេលបច្ចុប្បន្ននេះ។

កញ្ញាបានបញ្ចប់ការសិក្សាពី វីទ្យាស្ថានជាតិសង្គមកិច្ច ផ្នែកសង្គមវីទ្យា ក្នុងឆ្នាំ២០១៧។​ ក្រោយមកកញ្ញាបានចូលរួមបម្រើកាងារក្នុងមណ្ឌលបុរីទារកនិងកុមារជាតិជាបុគ្គលិកសាកល្បងក្នុងតួនាទី​ មើលថែទាំកុមារ​ រយះពេល ៣ខែ រហូតដល់ខែ មេសា ២០១៥។ បន្ទាប់មក បង្រៀន​ នៅសាលាឯកជនរយះពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់២០២១។

ក្រោយមកកញ្ញាបានចូលរួមបម្រើកាងារក្នុងអង្គការជនពិការកម្ពុជាជាបុគ្គលិកសាកល្បងក្នុងតួនាទី ជំនួយការលទ្ធកម្ម រយះពេល ៣ខែ រហូតដល់ខែ តុលា ២០២១ ទើបកញ្ញាក្លាយជាបុគ្គលិកពេញសិទ្ធនៃ អង្គការជនពិការកម្ពុជា។កញ្ញាមានការចាប់អារម្មណ៍នឹងកាងារជាមួយអង្គការជនពិការកម្ពុជានេះណាស់ ពីព្រោះអង្គការបានផ្តល់ឱកាសដល់កញ្ញាក្នុងការបង្ហាញពីសមត្ថភាពរបស់កញ្ញា។

លោក ទិត ឈុន – ជំនួយការវិទ្យុ

លោក ទិត ឈុន បានបញ្ចប់ការសិក្សាវិទ្យាល័យហ៊ុនសែនសាមគ្គីដូនស ហើយបានបញ្ចប់ថ្នាក់មូលដ្ឋាននៅសកលវិទ្យាល័យកំចាយមារ ជំនាញគណៈនេយ្យ។ គាត់បានចូលបម្រើការងារនៅ អ.ព.ក តាំងពីឆ្នាំ២០១៧ ជាអ្នកស្ម័ក្យចិត្ត ផ្នែកកម្មវិធីស្វែងរកមតិគាំទ្រ ហើយនៅឆ្នាំ២០១៨ លោកបានធ្វើការនៅអង្គការជនពិការកម្ពុចា (ផ្នែកជំនួយការវិទ្យុសំឡេងជនពិការ) ហើយនៅក្នុងឆ្នាំ២០១៩ ដល់ ឆ្នាំ២០២២ គាត់បានចូលនៅក្នុងគម្រោង ការអង្កេតថ្នាក់រៀនកុមារ(USAID) ។ លោកមានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយ អ.ព.ក ព្រោះវាបានផ្តល់នូវឱកាសជាច្រើនសម្រាប់បុគ្គលិកទាំងអស់ដើម្បីកសាងសមត្ថភាព នៅក្នុងវិស័យពិការភាព។