30 C
Phnom Penh
ថ្ងៃ​សុក្រ, ខែ​ឧសភា 3, 2024
spot_img

ពិនិត្យ និងសម្រេចក្នុងការបន្តផ្តល់កិច្ចព្រមព្រៀងដល់អង្គការជនពិការកម្ពុជា សម្រាប់រយៈ ០៣ឆ្នាំ (២០២៣-២០២៥

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដោយ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ តំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ តំណាងមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងសកម្មភាពរបស់អង្គការជនពិការកម្ពុជា នៅសហព័ន្ធអភិវឌ្ឍជនពិការស្រុកសំរោងទង ដើម្បីពិនិត្យ និងសម្រេចក្នុងការបន្តផ្តល់កិច្ចព្រមព្រៀងដល់អង្គការជនពិការកម្ពុជា សម្រាប់រយៈ ០៣ឆ្នាំ (២០២៣-២០២៥)។ អង្គការជនពិការកម្ពុជា និងវិទ្យុសំឡេងជនពិការ សូមគោរពថ្លែងអំណរគុណជូនចំពោះ និងអរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រសួង មន្ទីរ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ និងបងប្អូនជនមានពិការភាព ដែលតែងតែចូលរួមគាំទ្រ ដើម្បីទិសដៅសង្គមមួយប្រកបដោយបរិយាបន្ន។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន