30 C
Phnom Penh
ថ្ងៃ​សុក្រ, ខែ​តុលា 7, 2022
spot_img

កញ្ចប់សម្ភារៈការពារជំងឺកូវីដ១៩ និងស្បៀងអាហារផ្តល់ជូន សមាគមតន្ត្រីសំនៀងជនពិការដែលរងផល់ប៉ះពាល់ដោយជំងឺកូវីដ១៩

កញ្ចប់សម្ភារការពារជំងឺកូវីដ១៩ និងស្បៀងអាហារផ្តល់ជូន សមាគមតន្ត្រីសំនៀងជនពិការដែលរងផល់ប៉ះពាល់ដោយជំងឺកូវីដ១៩

នៅថ្ងៃសុក្រ ១៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹក លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិ នៃអង្គការជនពិការកម្ពុជា ក្រោមការសម្របសម្រួលពី ក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងសមាជិក បានចុះសួរសុខទុក្ខ និងចែកជូនកញ្ចប់សម្ភារការពារជំងឺកូវីដ១៩ និងស្បៀងអាហារផ្តល់ជូនសមាគមតន្រ្តីសំនៀងជនពិការដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ថវិកាពី កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។ មានដូចជា៖ ម៉ាស ១០០ប្រអប់, ជែលលាងដៃ ១០០ដប, អង្ករ ១២ការ៉ុង, មីកញ្ចប់ ១៥ កេស, ទឹកស៊ីអ៊ីវ ៧ឡូ, ទឹកត្រី ៧ឡូ, ត្រីខកំប៉ុង ២៥យួរ និងកន្សែង៦ឡូ។

លោកស្រីបានលើកទឹកចិត្តដល់ជនមានពិការភាពដែលកំពុងវិជ្ជមានកូវីដ-១៩ និងអ្នកដែលកំពុងធ្វើចក្រតាឡីស័ក ទាំងអស់ សូមបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ក៏សូមជូនពរដល់បងប្អូនជនមានពិការភាពទាំងអស់ឆាប់ជាសះស្បើយ និងជៀសផុតពីកូវីដ-១៩។ ក្នុងនោះដែរលោកស្រីក៏សូមថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងម្ចាស់ជំនួយ ដែលបានជួយសម្របសម្រួល និងឧបត្ថម្ភសម្រាប់សម្ភារៈទាំងអស់នេះ។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
3,515FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន