នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ អង្គការជនពិការកម្ពុជា បានសហការជាមួយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក្រោមការគាំទ្របច្ចេកទេសពី អង្គការយូណេស្កូ បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្តីពី “សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ” ដែលបានការចូលរួមពី មន្ត្រីព័ត៌មាននៅថ្នាក់ជាតិ និងអ្នកសារព័ត៌មានឯករាជ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖
១) ផ្ដល់ការបណ្ដុះបណ្ដាលជូន មន្ត្រីព័ត៌មាននៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកសារព័ត៌មានឯករាជ ដើម្បីចូលរួមលើកកម្ពស់សមភាពពិការការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងការទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ។
២) ពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានដោយមិនប្រកាន់ និន្នាការនយោបាយ ទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ភាសាជនមានពិការភាពក្នុងអត្ថបទរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការព័ត៌មានរបស់ជនមានពិការភាព។











