30 C
Phnom Penh
ថ្ងៃ​ពុធ, ខែ​តុលា 9, 2024
spot_img

កិច្ចប្រជុំជាមួយ ឯកឧត្តម យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច និងលោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

កិច្ចប្រជុំជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

១. ណែនាំខ្លួន អពក

  • លោកស្រី ម៉ាក់ ម៉ូនីកា           នាយិកាប្រតិបត្តិ
  • លោក វង់ មុនា                    ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ
  • លោក ឈ បុណ្ណារដ្ឋ              ប្រធានកម្មវិធី
  • កញ្ញា បូ ពិសី                       ជំនួយការគណនេយ្យ
  • លោក សៅ ចន                   មន្ត្រីព័ត៌មានវិទ្យា

២. គោលបំណងនៃកិច្ចប្រជុំ

ដើម្បីជួបសម្តែងការគួរសម អបអរសាទរ ស្នើសុំកិច្ចសហប្រតិបត្តិការណ៍ និងស្នើសុំជាអនុសាសន៍ល្អៗ ជាពិសេសការធ្វើបរិយាបន្នពិការភាព ក្នុងគោលនយោបាយរបស់ក្រសួង ឆ្លើយតបនឹងច្បាប់ជាតិ និងអន្តរជាតិ ដែលទាក់ទងនឹងវិស័យពិការភាព និងការធើ្វបច្ចុប្បន្នភាពរបស់អង្គការ។

៣. សាវ​តា អពក និងជម្រាបជូន

អង្គការជនពិការកម្ពុជា គឺជាអង្គការសមាជិកភាព អង្គការមិនមែនរដ្ឋាភិបាល ជាតំណាងសំឡេងជនមានពិការភាពគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ដោយធ្វើការផ្តោតលើការផ្សព្វផ្សាយការយល់ដឹងពីពិការភាពដល់សាធារណជន និងស្វែងរកមតិគាំទ្រពីអ្នកតាក់តែងច្បាប់ ក្រសួងស្ថាប័នរដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍនិងស្ថាប័នពាក់ព័ន្ធនានា ក្នុងការដាក់បញ្ចូលជនមានពិការភាពក្នុងផែនការអភិវឌ្ឍ ព្រមទាំងដើម្បីសម្រេចបាននូវគោលបំណងដែលជនមានពិការភាពគ្រប់ប្រភេទបានចូលរួមពេញលេញ មានសមភាព និងរស់នៅប្រកប​ដោយភាពថ្លៃថ្នូរក្នុង​​​​សង្គម។

បច្ចុប្បន្ន អ.ព.ក មានបណ្តាញជាអង្គការតំណាងជនមានពិការភាពចំនួន៧៥ ដែលមានសមាជិកជាជនមានពិការភាពគ្រប់ប្រភេទចំនួន ៤៧,៩៥៥ នាក់ នៅទូទាំង ២៥ រាជធានី ខេត្ត។

៤. ច្បាប់ជាតិ និងអន្តរជាតិ ដែលផ្សារភ្ជាប់នឹងវិស័យពិការភាព ច្បាប់ជាតិ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ

  • ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ
  • ផែនការយុទ្ធសាស្រ្តជាតិស្តីពី​ពិការភាព ២០១៩​-២០២៣
  • ប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យអនុវត្តនូវ បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព
  • ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ – ២០២៥
  • គោលការណ៍ណែនាំអំពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន
  • អនុក្រឹត្យស្ដីពីកំណត់អត្រានិងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ
  • ប្រកាសអន្តរក្រសួងស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព
  • អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជនពិការ
  • អនុក្រឹត្យស្តីពីរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍
  • អនុក្រឹត្យស្តីពីការរៀបចំសមាសភាព និងការប្រព្រឹត្តទៅនៃ​ក្រុមប្រឹក្សាសកម្មភាពជនពិការ
  • ប្រកាសស្តីពីការបង្កើតរដ្ឋបាលសិទ្ធិជនពិការ
  • ប្រកាសអន្តរក្រសួងស្តីពីការកំណត់លក្ខណៈវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាព
  • សារាចរណែនាំអន្តរក្រសួងស្តីពីការសម្របសម្រួលសមស្របសម្រាប់ការងាររបស់ជនពិការ
  • ប្រកាសស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់
  • ក្រសួងសុខាភិបាល លេខ ០០៦ អបស/ជពស ចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០០៩ ស្តីពី ការផ្តល់សេវា ពិនិត្យព្យាបាលជូនជនមានពិការភាពដោយមិនបង់ថ្លៃ
  • ក្រសួងសុខាភិបាល លេខ ០៩៦ អបស/មព ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ ស្តីពី ការពង្រឹង និងពង្រីកសកម្មភាពពិនិត្យព្យាបាលជំងឺដល់ជនមានពិការភាព ចាស់ជរាមានជីវភាពលំបាក គ្មានទីពឹងដោយឥតបង់ថ្លៃ​។
  • គោលនយោបាយស្តីពីការអប់រំកុមារពិការ

អន្តរជាតិ

  • អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការ
  • យុទ្ធសាស្រ្តអ៊ីនឈាន់ “ធ្វើឲ្យសិទ្ធិក្លាយជាការពិត” សម្រាប់ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក
  • ផែនការមេអាស៊ាន
  • គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

៥.        សកម្មភាពរបស់​ អពក កន្លងមក

  • UNDP គម្រោងទី១៖ ការធ្វើបិយាបន្នពិការភាពក្នុងកម្មវិធីកិច្ចគាំពារសង្គម (DISP) និង​ការលើកកំពស់បរិយាបន្ន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ(PIST)
  • OXFAM               គម្រោងទី២៖  ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន និងឆ្លើយតបគ្រោះអាសន្ន
  • Save the Children   គម្រោងទី៣៖ ការត្រឡប់ចូលរៀនវិញរបស់កុមារមានពិការភាពក្រោយ កូវីដ-១៩
  • AGENDA/IFES  គម្រោងទី៤៖ ការផ្សព្វផ្សាយផែនការមេអាស៊ាន
  • ChildFund  គម្រោងទី៥៖ ពង្រឹងសមត្ថភាព និងអប់រំសម្រាប់ជនមានពិការភាព (DEEP)
  • WCS និង OXFAM  គម្រោងទី៦៖ បរិយាបន្នពិការភាពជុំវិញបឹងទន្លេសាប
  • Save the Children: ANCP-RECOVER PROJECT  គម្រោងទី៧៖ ការទប់ស្កាត់ និងការកាត់បន្ថយអំពើហឹង្សាលើកុមារនិងស្ត្រីតាមរយៈការបង្កើនការចូលរួមរបស់បុរស
  • Airport   ការផ្ដល់វគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយអំពីសិទ្ធិជនពិការ និងការជួយជនមានពិការភាពនៅអាកាសយានដ្ឋាន
  • USAID  គម្រោងទី៨៖ គម្រោងកុមារអាននៅកម្ពុជា
  • WaterAid  គម្រោងទី៩៖ ការស្ទង់មតិអំពីទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន
  • ACCESS  គម្រោងទី១០៖ ការពង្រឹងបណ្តាញអង្គការតំណាងជនពិការដោយផ្តោតលើកិច្ចគាំពារសង្គម និងកម្មវិធីវិនិយោគឃុំសង្កាត់ប្រកបដោយបរិយាបន្ន
  • Marie Stopes  គម្រោងទី១១៖ ការបង្កើនភាពអង់អាចដល់ជនមានពិការភាព
  • VPD   គម្រោងទី១២៖ វិទ្យុសំឡេងជនពិការ

៦. ផែនការសម្រាប់ ២០២២ និងឆ្នាំបន្ទាប់

ផែនការយុទ្ធសាស្រ្តទី១៖ លើកកម្ពស់បរិយាបន្នពិការភាព និងការទទួលបានសេវាកម្មសម្រាប់ជនមានពិការភាពគ្រប់កម្រិត ថ្នាក់យុទ្ធសាស្ត្រ និងកម្មវិធី/គោលនយោបាយ

  • UNDP គម្រោងទី១៖ ការធ្វើបិយាបន្នពិការភាពក្នុងកម្មវិធីកិច្ចគាំពារសង្គម (DISP) និង​ការលើកកម្ពស់  បរិយាបន្ន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ(PIST)
  • OXFAM              គម្រោងទី២៖  ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន និងឆ្លើយតបគ្រោះអាសន្ន

ផែនការយុទ្ធសាស្រ្តទី២៖ កិច្ចសហការប្រតិបត្តិដើម្បីអនុវត្តច្បាប់ពិការភាព

  • AGENDA/IFES  គម្រោងទី៣៖ ការផ្សព្វផ្សាយផែនការមេអាស៊ាន

ផែនការយុទ្ធសាស្រ្តទី៣៖ ផ្តល់វគ្គបណ្តុះបណ្តាល បរិយាបន្នពិការភាព

  • ChildFund  គម្រោងទី៤៖ ពង្រឹងសមត្ថភាព និងអប់រំសម្រាប់ជនមានពិការភាព (DEEP)
  • WCS និង OXFAM  គម្រោងទី៥៖ បរិយាបន្នពិការភាពជុំវិញបឹងទន្លេសាប
  • Save the Children: ANCP-RECOVER PROJECT  គម្រោងទី៦៖ ការទប់ស្កាត់ និងការកាត់បន្ថយអំពើហឹង្សាលើកុមារនិងស្ត្រីតាមរយៈការបង្កើនការចូលរួមរបស់បុរស
  • Airport             ការផ្ដល់វគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយអំពីសិទ្ធិជនពិការ និងការជួយជនមានពិការភាពនៅអាកាសយានដ្ឋាន

ផែនការយុទ្ធសាស្រ្តទី៤៖ កសាងសមត្ថភាពជនមានពិការភាពផ្អែកលើមូលដ្ឋានច្បាស់លាស់

  • USAID  គម្រោងទី៧៖ គម្រោងកុមារអាននៅកម្ពុជា

ផែនការយុទ្ធសាស្រ្តទី៥៖ ពង្រឹង និងពង្រីកបណ្តាញអង្គការតំណាងជនពិការ

  • ACCESS  គម្រោងទី៨៖ ការពង្រឹងបណ្តាញអង្គការតំណាងជនពិការដោយផ្តោតលើកិច្ចគាំពារសង្គម និងកម្មវិធីវិនិយោគឃុំសង្កាត់ប្រកបដោយបរិយាបន្ន

ផែនការយុទ្ធសាស្រ្តទី៦៖ អភិវឌ្ឍសេវាព័ត៌មានសាធារណៈ

  • VPD   គម្រោងទី៩៖ វិទ្យុសំឡេងជនពិការ

៧. ឯកសារ ការសិក្សាស្រាវជ្រាវទាក់ទងពិការភាព

  • អំពើហឹង្សាលើស្ត្រីពិការនៅកម្ពុជា
  • សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
  • សុខភាពទូទៅ
  • ការទទួលបានសេវាយុត្តិធម៌សម្រាប់ជនមានពិការភាព
  • ការចូលរួមបោះឆ្នោតសម្រាប់ជនមានពិការភាព
  • ដំណើរការ នៃការដាក់បញ្ជូលពិការភាពក្នុងការបោះឆ្នោត
  • ពិការភាព គ្រោះមហន្តរាយ និងការផ្លាស់ប្តូរអាកាសធាតុ
  • លទ្ធភាពជនមានពិការភាពនៃការទទួលបានការងារ
  • ការកែលំអរគុណភាពនៃជីវិតរបស់ជនមានពិការភាពបន្ទាប់ពីទទួលបានសេវាស្តារនីតិសម្បទានៅកម្ពុជា
  • របាយការណ៍ជាបឋមស្តីពី “ចលនាជនមានពិការភាពនៅកម្ពុជាថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០១៣”
  • ការស្ទង់មតិជាបឋម “ចំណេះដឹងចំណេះដឹងការអនុវត្តជនមានពិការភាព
  • របាយការណ៍ស្រាវជ្រាវ “លទ្ធភាពប្រើប្រាស់បង្គន់អនាម័យសាធារណៈ ម៉ាស៊ីនបូមទឹកនិងអណ្តូង សម្រាប់ជនមានពិការភាពនៅស្រុកបាធាយខេត្តកំពង់ចាម
  • អំពីចលនាជនមានពិការភាពនៅកម្ពុជា
  • ការវិភាគស្ថានភាពកុមារមានពិការភាពនៅកម្ពុជា

៨. ថ្លែងអំណរគុណ

 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងសង្គមកិច្ច ក្នុងការសហការណ៍ដ៏ល្អជាមួយ អពក​ តាមរយៈការជម្រុញ  និងលើកទឹកចិត្តដល់ជនមានពិការភាពក្នុងការចូលរួមពេញលេញក្នុងសង្គម ។  សកម្មភាពទាំងអស់នេះគឺជាគម្រូដ៏ល្អសម្រាប់ក្រសួង   ស្ថាប័ន ដទៃទៀតក្នុងការចូលរួមចំណែកជួយដល់បងប្អូនជនមានពិការភាព។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន