30 C
Phnom Penh
ថ្ងៃ​ពុធ, ខែ​តុលា 9, 2024
spot_img

ការពិនិត្យ និងសម្រេចក្នុងការបន្តផ្តល់កិច្ចព្រមព្រៀងដល់អង្គការជនពិការកម្ពុជា សម្រាប់រយៈ ០៣ឆ្នាំ (២០២៣-២០២៥)

តាកែវ៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដោយ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ តំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ តំណាងមន្ទីរសង្គមកិច្ចខេត្តតាកែវ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងសកម្មភាពរបស់អង្គការជនពិការកម្ពុជា ជាមួយអង្គការតំណាងជនមានពិការភាពថ្នាក់ខេត្ត និងវេទិកាស្រ្តីនិងកុមារពិការ ដែលរៀបចំឡើងនៅសាលាសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវដោយមានការចូលរួមពីចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ដើម្បីពិនិត្យ និងសម្រេចក្នុងការបន្តផ្តល់កិច្ចព្រមព្រៀងដល់អង្គការជនពិការកម្ពុជា សម្រាប់រយៈ ០៣ឆ្នាំ (២០២៣-២០២៥)។ អង្គការជនពិការកម្ពុជា និងវិទ្យុសំឡេងជនពិការ សូមគោរពថ្លែងអំណរគុណជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួង មន្ទីរ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងបងប្អូនជនមានពិការភាព ដែលតែងតែចូលរួមគាំទ្រ ដើម្បីទិសដៅសង្គមមួយប្រកបដោយបរិយាបន្ន។

អត្ថបទទាក់ទង

បណ្ដាញសង្គម

0FansLike
0FollowersFollow
0SubscribersSubscribe

អត្ថបទគួរអាន