30 C
Phnom Penh
ថ្ងៃ​សុក្រ, ខែ​កក្កដា 4, 2025
spot_img

Ooops... Error 404

Sorry, but the page you are looking for doesn't exist.

វគ្គបណ្ដុះបណ្ដាលស្តីពី សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ អង្គការជនពិការកម្ពុជា បានសហការជាមួយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក្រោមការគាំទ្របច្ចេកទេសពី អង្គការយូណេស្កូ បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្តីពី "សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ" ដែលបានការចូលរួមពី មន្ត្រីព័ត៌មាននៅថ្នាក់ជាតិ និងអ្នកសារព័ត៌មានឯករាជ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖១) ផ្ដល់ការបណ្ដុះបណ្ដាលជូន មន្ត្រីព័ត៌មាននៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកសារព័ត៌មានឯករាជ ដើម្បីចូលរួមលើកកម្ពស់សមភាពពិការការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងការទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ។២) ពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានដោយមិនប្រកាន់ និន្នាការនយោបាយ ទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ភាសាជនមានពិការភាពក្នុងអត្ថបទរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការព័ត៌មានរបស់ជនមានពិការភាព។

ពិធីដាក់ឲ្យដំណើរការសាកល្បង រថយន្តក្រុងសាធារណៈចំនួន២គ្រឿង សម្រាប់ជនមានពិការភាព

ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ តំណាងអង្គការជនពិការកម្ពុជា បានចូលរួមជាគណៈធិបតីក្នុងពិធីដាក់ឱ្យដំណើរការ រថយន្តក្រុងសាធារសម្រាប់ជនមានពិការភាព ចំនួន ២គ្រឿងនៅរាជធានីភ្នំពេញ ក្រោយការចូលរួមពី លោក កែវ ចាន់ណារិទ្ធ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ...

កិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិស្តីពី ការប្រែប្រួលអាកាសធាតុនិងការធ្វើចំណាកស្រុក

ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិស្តីពី ការប្រែប្រួលអាកាសធាតុនិងការធ្វើចំណាកស្រុក៖ “ការរួមបញ្ចូលការធ្វើចំណាកស្រុកដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទៅក្នុងការឆ្លើយបតនឹងការប្រែប្រួលអាកាសធាតុ” ត្រូវបានរៀបចំឡើង ដើម្បីចែករំលែក ចំណេះដឹង បទពិសោធន៍ និងការអនុវត្តន៏ល្អៗ ស្តីពីការធ្វើបរិយាប័ន្នពិការភាពក្នុងការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក ។ គ្មាននរណាម្នាក់ត្រូវបានផាត់ចេញ

វគ្គតម្រង់ទិស លើការអនុវត្តផែនការសកម្មភាពគម្រោង “ការលើកកម្ពស់ការយល់ដឹងអំពីបណ្ណពិការភាព”

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ អង្គការជនពិការកម្ពុជា ដោយទទួលបានការគាំទ្រពី ប្រទេសអាល្លឺម៉ង់ និងអូស្ត្រាលី (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិស លើការអនុវត្តផែនការសកម្មភាពគម្រោង “ការលើកកម្ពស់ការយល់ដឹងអំពីបណ្ណពិការភាព” ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ...

វគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើបរិយាបន្នពិការភាព”

នៅថ្ងៃ ព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ អង្គការជនពិការកម្ពុជា ដោយទទួលបានការគាំទ្រពី កម្មវិធីកិច្ចសហប្រតិបត្តិការ អូស្រ្តាលី-កម្ពុជា ACCESS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការធ្វើបរិយាបន្នពិការភាព"។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណង៖១. បង្កើនចំណេះដឹងដល់យុវជនមានពិការភាព ស្តីពីការធ្វើបរិយាបន្នពិការភាព និងការអនុវត្តដែលឆ្លើយតបដើម្បីគាំទ្រដល់មានពិការភាពនៅក្នុងប្រទេសកម្ពុជា។២. អ្នកចូលរួមអាចបង្កើតផែនការសកម្មភាពដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងការធ្វើបរិយាបន្នពិការភាពដែលរួមមានផែនការសម្របសម្រួល និងគាំទ្រទៅវិញទៅមកសម្រាប់ចំណុចដែលនៅខ្វះខាត។

វគ្គបណ្ដុះបណ្ដាល ស្ដីពីកម្មវិធីវិនិយោគឃុំ សង្កាត់

ទិសដៅវគ្គ៖ដើម្បីបង្កើនចំណេះដឹងរបស់អ្នកចូលរួមលើ ក្របខ័ណ្ឌនៃការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ការអភិវឌ្ឍ និងថវិកា និងការធានាបាននូវគុណភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។គោលបំណងវគ្គ៖ ក្រោយពីបញ្ចប់វគ្គសិក្សានេះ អ្នកចូលរួមនឹងចេះ ៖១. បកស្រាយកម្មវិធីវិនិយោគឃុំ/សង្កាត់ដោយពិនិត្យមើលបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋ។២. ពន្យល់អំពីដំណើរការរៀបចំគម្រោងវិនិយោគឃុំ សង្កាត់ សមាហរណកម្មផែនការវិនិយោគថ្នាក់ក្រុង ស្រុក ខណ្ឌ និងការវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគឃុំសង្កាត់។៣. កំណត់បាន និងបញ្រ្ជាបធាតុចូល ចូលក្មុងកម្មវិនិយោគឃុំ សង្កាត់។៤. អនុវត្តការសម្របសម្រួលដោយអ្នកចូលរួម។

វគ្គបណ្ដុះបណ្ដាលស្ដីពី​ កិច្ចគាំពារសង្គម

នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤​ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកអង្គការជនពិការកម្ពុជា ស្ដីពី​ កិច្ចគាំពារសង្គម។​​ ក្នុងវគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយ អង្គការជនពិការកម្ពុជា និងទទួលបានការគាំទ្រពីកម្មវិធី ACCESS។គោលបំណង៖១. ពន្យលពីសាវតា និងគំនិតផ្ដួចផ្ដើមបង្កើតប្រព័ន្ធគាំពារសង្គមដែលស្របទៅនិងយន្តការសកលភាវូបនិយកម្ម។២.​ កំណត់់បានពីសេវាគាំពារសង្គមដែលបានកំពុងមានសុពលភាព និងអនុវត្តនៅកម្ពុជា។៣. ពិភាក្សាអភិបាលកិច្ច បញ្ហាអន្តរវិស័យ និងបរិយាបន្នសង្គម ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ អនុវត្តសិទ្ធិរបស់ខ្លួនក្នុងការទទួលបានសេវាគាំពារសង្គមប្រកបដោយបរិយាបន្ន។

រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឱ្យដៃគូអន្តរជាតិ ជួយពង្រឹងសមត្ថភាពជនមានពិការភាព ដើម្បីមានឱកាសការងារកាន់តែទូលំទូលាយ

ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យដៃគូអន្តរជាតិ ជួយពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់ជនមានពិការភាពនៅកម្ពុជា ដើម្បីមានឱកាសការងារឱ្យកាន់តែទូលំទូលាយ និងមានជម្រើសកាន់តែច្រើន។ លោកបានថ្លែងបែបនេះក្នុងវេទិកាជាតិស្ដីពី «បរិយាបន្នពិការភាព និងការងារសមរម្យនៅប្រទេសកម្ពុជា» ដែលមានដៃគូអភិវឌ្ឍន៍អន្តរជាតិនានាបានចូលរួមកាលពីថ្ងៃទី១១ ខែមីនា។ នេះបើយោងតាមការប្រកាសពីក្រសួងការងារ។ លោក ហេង សួរ បានលើកឡើងថា ការពង្រឹងសមត្ថភាព នឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើតឱកាសដល់ជនមានពិការភាពឱ្យទទួលបានការអភិវឌ្ឍខ្លួនឱ្យស្របទៅតាមតម្រូវការទីផ្សារការងារដែលមានភាពបត់បែននិងសម្របសម្រួលខ្ពស់។ ដូច្នេះហើយការផ្តោតលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព រួមទាំងការបង្កលទ្ធភាពជូនជនមានពិការភាព គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា...

Stay Connected

0FansLike
3,913FollowersFollow
0SubscribersSubscribe
- Advertisement -spot_img

Latest Articles